ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គឿន ភិរម្យ និងភរិយា អបអរសាទរ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់​​តែងតាំងជាអភិបាលខេត្តកណ្តាល

នៅថ្ងៃទី១៩ខែគុម្ភៈនេះ លោក គឿន ភិរម្យ និងភរិយា បុត្រា បុត្រី ព្រមទាំងសហការីទាំងអស់ បានផ្ញើសារ គោររព និងអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តម និងទូលថ្វាយព្រះមហាក្សត្រតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភារុណ ។
ក្នុងឱកាសដ៏ថ្លៃថ្លា និងជាមហាកិត្តិយស យើងខ្ញុំបាទនិងភរិយា សូមប្រសិទ្ធពរជ័យជួន ឯកឧត្តម ទទួលបានជោគជ័យថ្មៗបន្ថែមទៀត ក្នុងបេសកកម្មដឹកនាំប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍន៍ធ្វើឲ្យខេត្តកណ្តាលឲ្យមានការរីកចម្រើននិងប្រជាពលរដ្ឋមានជីវភាពធូរធា និងមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោររពជូនពរ ដល់ ឯកឧត្តម ដែលត្រូវបានតែងតាំង ឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃគណៈអភិបាលខេត្ត កណ្តាល សូម ឯកឧត្តម និងលោកជំទាវ ទទួលបាន នូវពរជ័យសិរីសួស្តី ឆ្នាំថ្មីនេះ ដើម្បីបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនបន្តទៀត។