ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុ ស្សារណៈយោគយល់ ជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេវាកម្មច្បាប់ នៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋាន នៃសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកសួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះ នឹងរឹតចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលដៅផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដែលទាក់ទងនឹងការវិវឌ្ឍផ្នែកពាណិជ្ជកម្ម សេវាកម្មច្បាប់ និងចំណេះដឹង បទពិសោធន៍ផ្នែកច្បាប់ ជាពិសេស គឺច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម៕