តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ទៀតហើយ ដែលទើបតែទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅ ក្រុងច្បារមន និងស្រុកឧត្តង ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះរួមមានទី១- ក្រុមហ៊ុន“LAI MAN INTERNATIONAL CO., LTD”គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។
សម្រាប់ក្រុមហ៊ុនទី២- ឈ្មោះ“ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៦០កន្លែង។