ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាស ថា ក្រុមគ្រួពេទ្យជំនាញបានពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ដែលរុញច្រានកំណើននៃករណីឆ្លងសរុបរហូតដល់៧៦៣ករណីនៅទូទាំងប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩បានបានកើនឡើងដល់ ២៤៦៧ នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងវីរុសនេះក៏បានកើនឡើងដែរដល់ចំនួន ៧៨៩៧៩ នាក់និងមនុស្សដែលបានជាសះស្បើយពីវិរុសនេះក៏បានកើនឡើងដល់ ២៣០៩៤ នាក់ផងដែរ ។
ប្រទេសដែលមានមនុស្សឆ្លងវីរុសខូវីដ-១៩នេះច្រើនជាងគេនៅជុំវិញពិភពលោក គឺប្រទេសចិនឈរលំដាប់ថ្នាក់លេខ១មានចំនួន ៧៨៩៧៩ករណី ប្រទេសជប៉ុនឈរក្នុងលំដាប់ថ្នាក់លេខ២គឺមានចំនួន៨៣៨ករណី និងប្រទេសកូរ៉េខាងត្បូងឈរក្នុងលំដាប់ថ្នាក់លេខ៣មានចំនួន៦០២ករណី ៕