ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា វិបត្តិនយោបាយ និងភាពវឹកវរបានកើតឡើងយ៉ាងខ្លាំងនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានដាក់ពាក្យលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រ ។
ការដាក់លិខិតលាលែងរបស់លោក ម៉ាហាធា ម៉ូហាម៉ាត់ ត្រូវបានធ្វើឡើងខណៈដែលលោក Anwar Ibrahim ដែលជាសម្ព័ន្ធមិត្តរបស់លោក ម៉ាហាធា ម៉ូហាម៉ាត់ គ្រោងនឹងផ្ដួលរំលំរដ្ឋាភិបាលនិងរារាំងការបន្តតំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ ក្នុងបំណងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅលោក Anwar Ibrahim ដែលជាមេដឹកនាំកំពុងរង់ចាំកាន់តំណែង ។
ជម្លោះរវាងមេដឹកនាំទាំងពីរ បានកើតឡើងដោយសារនៅមុនឆ្នាំ២០១៨កន្លងទៅ មុនពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី លោក ម៉ាហាធា ម៉ូហាម៉ាត់ បានសន្យាជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ថា បើគណបក្សរបស់លោកបានជាប់ឆ្នោត លោកនឹងកាន់តំណែងតែពីរឆ្នាំទេ និងប្រគល់តំណែងនាយករដ្ឋមន្ត្រីនេះទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម ប៉ុន្តែក្រោយពីបានឡើងកាន់តំណែង លោក ម៉ាហាធា ម៉ូហាម៉ាត់ មិនព្រមព្រគល់តំណែងនេះអោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅតាមសន្យា ៕