ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទោះគ្មាន EBA ឥឡូវមាន​​ក្រុមហ៊ុនចំនួន៦ ទៀត​​ហើយ​​​ទទួល​​​បាន​​​សិទ្ធិវិនិយោគពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញា​បនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៦ សិទ្ធិវិនិយោគនៅកម្ពុជា ទោះគ្មាន EBA ក៏ដោយ​​ ដែលនេះបង្ហាញថា កម្ពុជា​នៅតែមានសក្តានុពលនិងមានការទាក់ទាញ​​ពីអ្នកវិនិយោគិន​បរទេស។​​​

ក្រុមហ៊ុន​ដែលទទួល​បានសិទ្ធិវិនិយោគ​​ នោះរួមមាន ក្រុមហ៊ុនទី ១- ឈ្មោះ ​​“ROYAL CAMBODIAN HOSPITAL CO., LTD”​គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយ​មហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។

ក្រុមហ៊ុន​ទី ២- ឈ្មោះ​ “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

ក្រុមហ៊ុនវិនិយោគទី៣-ឈ្មោះ​​  “ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១,​៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

ក្រុមហ៊ុនទី៤- ឈ្មោះ​ “CAMINA INDUSTRIAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។

ក្រុមហ៊ុនវិនិយោគទី៥- ឈ្មោះ ​​“V & J K DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង។

ដោយឡែកក្រុមហ៊ុន​ចុងក្រោយទី៦-មានឈ្មោះ​​ “HAN WEI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៦កន្លែង។