លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodian Automotive Industry Federation) ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងវិស័យយានយន្តនៅកម្ពុជានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
អង្គប្រជុំបានពិភាក្សាអំពីចំណុចមួយចំនួនរួមមាន ការលើកកម្ពស់ការប្រើប្រាស់រថយន្តថ្មី តាមរយៈការផ្សព្វផ្សាយ និងចូលរួមពិព័រណ៍នានា ការចូលរួមរបស់សហព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍សង្គម។
ជាមួយនោះដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បន្តការវិនិយោគនៅកម្ពុជា ព្រមទាំងនាំមកនូវម៉ាករថយន្តល្បីៗ ដើម្បីបម្រើតម្រូវការដ៏សម្បូរបែប របស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។