ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា

វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីកម្ពុជា នៅលើ ទឹកដីនៃខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមប្រកបដោយជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចប្រមុខដកនាំ ដែលបាននឹងកំពុងធ្វើអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ។

ប្រជាពលរដ្ធទូទាំងខេត្តបន្ទាយមានជ័យ បានអរគុណ សម្តេចតេជោនាយករដ្ធមន្រ្តី ដែលបានកសាងផ្លូវជាតិលេខ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និង ថៃ ដ៏មានសក្តានុពល តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិក។

អរគុណបងប្អូនប្រជាពលរដ្ធក្នុងខេត្តបន្ទាយមានជ័យទាំងអស់ និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនជឿន លឿនទៅមុខ៕