ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌាជម្លៀសពលរដ្ឋរបស់ខ្លួន៧៦នាក់ចេញពីទីក្រុងអ៊ូហានប្រទេសចិនដោយបារម្ភពីវីរុសខូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា យន្តហោះពិសេសរបស់រដ្ឋាភិបាលឥណ្ឌាដែលបានដឹកពលរដ្ឋឥណ្ឌាចំនួន​៧៦​នាក់​ចេញពីទីក្រុង អ៊ូហាន ប្រទេសចិន បានទៅដល់ប្រទេសឥណ្ឌាវិញហើយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា មនុស្សទាំង៧៦នាក់ ដែលត្រូវបានដឹកចេញពីទីក្រុងអ៊ូហាន ប្រទេសចិននេះ ត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យដាច់ដោយឡែកមួយ ដោយរង់ចាំការពិនិត្យអំពីវត្តមាននៃវីរុសខូវីដ-១៩ជាមុនសិន មុននឹងវិលត្រឡប់ទៅកាន់លំនៅឋាន ។
ការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនពីសំណាក់រដ្ឋាភិបាលឥណ្ឌា ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់​ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន​៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕