ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

២ខែដើមឆ្នាំ២០២០កម្ពុជានាំចេញអង្ករបានចំនួន ១៣៦ ៤៩៩តោន កើនជាង២២%

តួលេខពីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទបង្ហាញថា ​​ការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ គឺបាននាំចេញជាង 86000តោន នៅក្នុងខែកុម្ភៈ 2020 ដែលកើនជាង 35000តោន ធៀបទៅខែ មករាឆ្នាំ2020។

តួលេខបង្ហាញថា ​​សរុបក្នុងរយះពេល 2ខែ ឆ្នាំ 2020 កម្ពុជានាំចេញអង្ករបានចំនួន 136 499តោន កើនជាង 22% បើធៀបទៅ 2ខែដើមឆ្នាំ 2019។ ក្នុងរយះពេល 2ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយក 37% សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស 30% ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ាន 18% និងបណ្តាគោលដៅផ្សេងមានជាង14%។

លើសពីនេះតួលេខដដែល​​បង្ហាញថា ​​​បើយើងក្រឡេកមើលកំណើនក្នុងខែកុម្ភៈដូចគ្នានេះ 2020 ជាមួយ2019 យើងឃើញថា កំនើន ទៅអ៊ឺរ៉ុប កើន 126% កើនពី 10080 តោន ទៅ 22753តោន។ទីផ្សារប្រទេសចិន កើន33% ពី 27186 តោនទៅ 360​85តោន ទីផ្សារក្នុងប្រទេសអាស៊ាន 119% កើនពី 8825តោនទៅ 19347 តោន និងទីផ្សារផ្សេងកើន ពី6770តោន 7864​តោន។​

ជារួមសំរាប់ខែកុម្ភៈ2020កើន 63% ធៀបទៅខែកុម្ភៈ2019 មានកក្តាជាច្រើនដែលជំរុញអោយមានការបញ្ជារទិញកើនឡើងដែលក្នុងនោះរួមមាន៖
1. ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី 175 អឺរ៉ូ មក 150អឺរ៉ូ។
2. កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើកាផលឹតស្រូវសរីរាង្គ ការផលឹតស្រូវដែលមាននិរន្តភាព ការផលឹតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្ម ជាដើម។
3.ការធ្វើពិពិធកម្ម ប្រភេទទំនិញអង្ករពីអង្ករ សំរិត មកត្រឹមអង្ករសំរូប ដែលមិនជាប់ពន្ធនាំចូល។
4. ចំពោះទីផ្សារប្រទេសចិន ដោយសារភាពអស្ចារ្យ របស់សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទៅទស្សនៈកិច្ចក្នុងពេលថ្មីៗនេះ បានអង្រុន បេះដូងប្រជាជនចិន ហើយចាប់ផ្តើមស្គាល់កម្ពុជាកាន់តែខ្លាំងដែលធ្វើអោយតម្រូវការអ្នកប្រើប្រាស់ និងសួររកអង្ករកម្ពុជានៅតាមទីផ្សារកាន់តែខ្លាំងឡើង (យោងតាមព័ត៌មានពីអ្នកបញ្ជារទិញអង្ករ)។

​​សូមអរគុណរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនានារួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធារណៈការនឹងដឹកជញ្ជូន កំពុងផែក្រុងព្រះសីហនុ កំពុងផែភ្នំពេញ និងធនាគារអភិវឌ្ឍន៍ជន ដែលបានចូលរួមជួយដល់វិស័យស្រូវអង្ករនេះ ដែលបាននិងកំពង់កសាងនូវគុណតំលៃ និងលើកកំពស់ជីវភាពកសិករកម្ពុជាអោយបានកាន់តែប្រសើរឡើង។