ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានចុះផ្សាយថា ក្នុងរយៈពេលជាងពីរខែនៃឆ្នាំ២០២០នេះ ម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ត្រូវបានលក់ដាច់ច្រើនបំផុតនៅជុំវិញពិភពលោក ខណៈដែលវីរុសខូវីដ-១៩បានផ្ទុះឡើងនៅក្នុងប្រទេសចិន ។
នៅប្រទេសខ្លះ ដូចជាកូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសផ្សេងទៀត បានរឹតត្បិតចំពោះការនាំចេញម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ដោយសារព្រួយបារម្ភពីការកង្វះខាតក្នុងការផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួននៅពេលខាងមុខ ។
ការរឹតត្បិតការនាំចេញម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩បានកើនឡើងដល់៣២៨៣នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងបានកើនឡើងដល់ ៩៥០៣៦នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៥២៨៩៨នាក់ ៕