ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រោះរើសអើងពូជសាសន៍! ស្ត្រីវៀតណាមម្នាក់ ត្រូវជនជាតិអង់គ្លេសលុបឈ្មោះឈប់ឲ្យចូលរួមតាំងពិព័រណ៍គំនូរនៅក្រុងឡុងដ៍, ហេតុផលកូរ៉ូណា

(អង់គ្លេស)៖ យោងតាមការផ្សាយរបស់កាសែត The Guardian របស់អង់គ្លេស បានឲ្យដឹងថា ត្រូវជនជាតិអង់គ្លេសជាអ្នកសម្របសម្រូលសម្រេចមិនឲ្យស្ត្រីជនជាតិវៀតណាម បង្ហាញវត្តមាននៅក្នុងពីព័រណ៍ផ្ទាំងគំនូរនេះ ដោយលើហេតុផលថា ខ្លាចមកចម្លងមេរោគកូរ៉ូណា Covid-19 ។

ស្ត្រីវៀតណាម ឈ្មោះ អាន ង្វៀង (An Nguyen) មានសញ្ញាតិកាណាដា កាលពីពេលថ្មីៗនេះ​​​ បានឈ្លោះគ្នាជាមួយស្ត្រីជនជាតិអង់គ្លេស ឈ្មោះ រ៉ាហ្គែល អាហ្សរ៉ាន់ ដែលបាន​​​លុបឈ្មោះនាងចោល ដោយបញ្ជាក់ហេតុផលដ៏ឆ្គាំឆ្គងថា «ពីព្រោះវត្តមានរបស់អ្នក នៅក្នុងស្តង់តាំងពិណ័រណ៍នឹងបង្កើតរឿងអកុសល» ក្នុងចំណោមភ្ញៀវចូលរួមទស្សនា។

អ្នកស្រី អាន ង្វៀង បានចាត់ទុកថា នេះជាទថ្វើ រើសអើងពូជសាសន៍ ព្រោះបើនេះបញ្ហាគួរឲ្យសង្ស័យចំពោះគាត់ បានន័យថា ជនជាតិអង់គ្លេស គឺអ្នកគិតខុស។

សូមរំឭកថា មានករណីស្រដៀងនេះដែរ គឺនិស្សិតជនជាតិសិង្ហបុរីម្នាក់ ត្រូវបុរសស្បែកស៣នាក់ ព្រួតគ្នាវាយយ៉ាងដំណំ នៅកណ្តាលក្រុងឡុងដ៍ បន្ទាប់ពីបុរសទាំង៣នាក់នោះស្រែកថា​​​ «យើងមិនចង់បានមេរោគកូរ៉ូណារបស់ឯង កើតក្នុងប្រទេសយើងទេ!»។

ចំណែកនៅក្នុងប្រទេសហូឡង់វិញ ជនជាតិកូរ៉េម្នាក់ ជាអ្នកបកប្រែភាសា ត្រូវគេដាល់មួយដៃចំមុខ បន្ទាប់ពីបុរសម្នាក់ស្រែកថា «ជនជាតិចិន!»៕