លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Realty និងលោកជំទាវ សូមគោរពជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយាល ជាពិសេសដឹកនាំនារីចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៀត។
«ស្រ្តីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទ ឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់របស់ក្រុមហ៊ុន។