លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ប្រាយវ៉េគ្រុប និងលោកជំទាវ សូមអបអរសាទរជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០ ។
សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំបាទឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
គោរពជូន សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានបញ្ញាឈ្លាស វៃ សុខភាពល្អបរិបូរណ៍មានអាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយាល ជាពិសេស ដឹកនាំនារីៗកម្ពុជាចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៀត។
«ស្រ្តីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ប្រាយវ៉េគ្រុប និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់។