ក្នុងស្ថានភាពប្រទេសក៏ដូចពិភពលោកកំពុងជួបប្រទះការរាតត្បាតជំងឺឆ្លង កូរ៉ូណា ឬ covid-19 ហើយនាំគ្នាខំប្រយុទ្ធនិងទប់ស្កាត់ការរិករាលដាលដែលនាំអោយមនុស្សជាតិជួបគ្រោះថ្នាក់។
ក្នុងស្ថានភាពបែបនេះនៅកម្ពុជាបែជាលេចចេញក្រុមមនុស្ស មួយចំនួនដែលជាអតីតសកម្មជន និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចេញព័ត៌មានញុះ ញុង បំភ្លៃ បំផ្លើស ក្នុងចេតនាអាក្រក់បំផ្លាញកម្ពុជា ដូច ជាថ្មីៗនេះ Facebook អតីតសកម្មជន cnrp ឈ្មោះ sovannara som បានសរសេរផ្សព្វផ្សាយថាចូរបងប្អូនប្រុងប្រយ័ត្ន! គឺគ្រប់មន្ទីរពេទ្យដែលសង្ស័យ ថាលោកអ្នកឆ្លង មេរោគផ្លូវដង្ហើម កូវិដ១៩ គេចាក់ថ្នាំសំលាប់ចោលតែម្តង ។ល។
នេះជាចេតនាដ៏មហាអាក្រក់បំផុតដែលបង្ហាញអោយឃើញយ៉ាង់ច្បាស់ថាពួកគេពុំដែលបានរួមទុក្ខជាមួយនិងប្រជាជននោះទេ ពួកគេមានចេតនាដ៏មហាអាក្រក់បំផុតបំផ្លាញសេចក្តីសុខរបស់ប្រជាជន ។
ចូរយើងពិចារណា ក្នុងកាលទេសបែបនេះគួរណាស់នាំគ្នាគិតអំពីការរួមចំណែកក្នុងការការពារនិងទប់ស្កាត់បញ្ហារិករាលដាលមេរោគ covid-19 ដោយកុំគិតអំពីនិន្នាការនយោបាយ កប៉ុន្តែពួកគេបែជាអង្គុយស្បាយ លើគំរក្តីបារម្ភរបស់ប្រជាជនទៅវិញ។
ទង្វើរបែបនេះហើយទើបប្រជាជនសន្និដ្ឋានថាតុលាការកំពូល រំលាយគណបក្សនសង្គ្រោះជាតិនិងដាក់ទោសទាន់ដល់ពួកនេះ គឺជារឿងត្រឹមត្រូវ ។
ដោយ ជា ច័ន្ទបរិបូរណ៍