ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Airport Council International (ACI) Asia-Pacific)បានឲ្យដឹងថា ការចរាចរណ៍របស់អ្នកដំណើរនៅតាមអាកាសយានដ្ឋាននានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១នៃឆ្នាំ២០២០ នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ Bloomberg ។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ការ ដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ស្មើនឹង២៤% បើប្រៀប ធៀបនឹងរយៈដូចគ្នាកាលពីត្រីមាសទី១នៃឆ្នាំ២០១៩កន្លងទៅ ។
IATA បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់កាន់តែច្រើនថែមទៀត នៅត្រីមាសទី២ និងប្រចាំឆ្នាំ២០២០នេះ ប្រសិនបើការឆ្លងរាលដាលនៃវីរុសខូវីដ -១៩ នៅតែបន្តអូសបន្លាយរយៈពេលយូរ ៕