ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីផ្សព្វផ្សាយ អំពីវិធានការណ៍ការពារ ទប់ស្កាត់ជំងឺរលាក សួត ដែលបង្កដោយវីរុស COVID-19 និងចែកក្រមា ជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​។

ក្នុងពិធីនេះស្ថិតក្រោមអធិបតីភាព  លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់ក្រមាជូនមន្ត្រីនៃអគ្គនាយកដ្ឋានក្នុងម្នាក់ៗទទួលបានក្រមាចំនួន ២ សម្រាប់ប្រើប្រាស់ ។

លោកផាន អូន បានបញ្ជាក់ថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពោលគឺអនុញ្ញាតឱ្យអ្នកត្បាញក្រមាខ្មែរ រកបានទីផ្សារកាន់តែទូលាយ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន ហើយក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃ ជំងឺរលាកសួតដែលបង្កឡើងដោយវីរ៉ុស COVID-19 និងកាត់បន្ថយការឡើងថ្លៃនៃ “ម៉ាស់” នាពេលបច្ចុប្បន្នផងដែរ។

សូមបញ្ជាក់ថា ពិធីនេះ រៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ដែលសម្ដេចតេជោបានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ “ក្រមា” ជំនួសឱ្យ “ម៉ាស់” ដើម្បីការពារមាត់ និងច្រមុះ ។