ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលនឹង​​ចាត់តាំងក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋាន​​​

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែង​​បញ្ជាក់ក្នុងពិធី ចុះជួបសំណេះសំណាលជាមួយ ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ពាន-សាលារៀន នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា​​ រាជរដ្ឋាភិបាលចាត់តាំងក្រុមការងារចុះមូលដ្ឋាន ជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងជំរុញឲ្យមានប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផងដែរ។

សម្ដេច ស ខេង បានថ្លែងថា វត្ថុបំណងរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់សាលារៀនដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងក្លាយជាធនធានមនុស្សដ៏ល្អរបស់ជាតិ។

សម្ដេចមានប្រសាសន៍បន្ថែម​ថា «បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការងារ ចុះមូលដ្ឋានជាប់ ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈផង។ ជាក់ស្ដែង មានស្ពានជាច្រើនត្រូវបានសាងសង់ ដើម្បីឆ្លយតបសេចក្ដី ត្រូវការរបស់ប្រជាពលរដ្ឋ»។
ក្នុងពិធី ចុះជួបសំណេះសំណាលជាមួយពលរដ្ឋ អាជ្ញាធរមូលដ្ឋាននិងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ពាន-សាលារៀន នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា មានការអញ្ជើញចូលរួមពីមន្រ្តីជាថ្នាកដឹកនាំក្រសួងមហាផ្ទៃ ក្នុងនោះ​​ រួម​មាន ​សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងថ្នាកដឹកនាំខេត្ត​ជាច្រើន​រូបទៀត​បានអមដំណើរសម្តេចក្រឡាហម ស ខេង ផងដែរ៕