ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថ្លែងថា ជំងឺកូវីដ១៩បានបង្កអោយមានផលប៉ះពាល់ដល់វិស័័័យសេដ្ឋកិច្ចជាសកលនិងវិស័យទ្រទ្រង់សំខាន់ៗទៀត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់កាលពីថ្ងៃ ទី ១៤ ខែមីនា ឆ្នាំ ២០២០ នៅខេត្តបាត់ដំបងនាពិធី បើក “ពិធីបុណ្យទន្លេលើកទី ៦”ដោយសម្តេចអះ អាង ថា ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កអោយមាន ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកលនិងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផង ដែរ។

សម្តេចថ្លែងទៀតថា រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពអន្តរជាតិនានាជាពិសេសអង្គ ការសុខភាពពិភពលោក ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការការពារនិងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។

សម្តេចតេជោបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារអោយបានល្អប្រសើរ ជាជាងការភ័យខ្លាចជ្រុលហួសហេ តុដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និងភាពសុខ ដុមរមនានៃជាតិសាសន៍នៅក្នុងព្រះ រាជាណាចក្រកម្ពុជា។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ជាតិ អន្តរ ជាតិ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងទាំងអស់គ្នា ជួប តែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។