ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរាជរដ្ឋាភិបាលផ្តល់ហិរញ្ញប្បទាន ៥០​លាន​ដុល្លារ ដល់សហគ្រាសធុនតូចនិង​មធ្យម​

អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម ​រតិបលោក បានចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបតការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស ​របស់​រាជរដ្ឋាភិបាល​ គាំទ្រ​សិប្បកម្ម សហគ្រាស ធុន​តូច និង​មធ្យម​ ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិ​កម្ម និង​វិស័យ​កសិឧស្សាហកម្ម និង​វិស័យ​កសិកម្ម រវាង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម ជាមួយ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ​និង​សមាគម​អ្នក​វិនិយោគ​កម្ពុជា នៅ​ថ្ងៃទី​១៦​ ខែមីនា ឆ្នាំ​២០២០។

លោកបានថ្លែងថា  ពាក់ព័ន្ធ​នឹង​ការដក EBA ​ដែល​អាច​នឹង​ជះឥទ្ធិពល​មក​លើ​វិស័យ​កាត់ដេរ ​សំលៀកបំពាក់ ស្ថិត​ក្នុង​ទំហំ​ប៉ះពាល់​តិចតួច រួមជាមួយ​ការផ្ទុះ​មេរោគ​ជំងឺ​ផ្លូវ​ដង្ហើម COVID-19 ​ផងដែរ​នោះ ជាពិសេស ជួយ​ដល់​ការ​ពង្រឹង​ខ្លួន​សម្រាប់​សហគ្រាស​ធុន​តូច ​និនិងមធ្យម។

រាជរដ្ឋាភិបាល​បានសម្រេច​អនុវត្តន៍​វិធានការ​បន្ទាន់ ​ដើម្បី​ជួយ​ ឲ្យ​វិស័យ​ទាំងនេះ កាន់តែ​រឹងមាំ ឈាន​ទៅ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក ។

លោកបានថ្លែងទៀតថា ក្នុងទិសដៅ​ជំរុញ​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​ឯកជន​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់ ​ហិរញ្ញប្បទាន​ពិសេស​ប្រមាណ​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ ដើម្បី​ជា​ទុន​សម្រាប់​អភិវឌ្ឍន៍​បន្ថែម ​ជាពិសេស​វិស័យ​កែច្នៃ​ផលិតផលក​សិ​កម្ម និង​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​ជាដើម​។

ពាក់ព័ន្ធ​នឹង​រយៈពេល​នៃ​ការខ្ចី សហគ្រាស​នីមួយៗ​អាច​ខ្ចី​បាន ចំពោះ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​រួចរាល់ និង​បាន​កំពុង​អភិវឌ្ឍន៍​នៅក្នុង​អាជីវកម្ម​របស់​ខ្លួន ស្ថិត​នៅក្រោម​សមាគម​នីមួយៗ ក្នុង​នោះ​ការខ្ចី​សម្រាប់​ជា​ទុន​បង្វិល មិន​ឲ្យ​លើស​ពី​រយៈពេល​២​ឆ្នាំ​។

ចំណែក​ចំពោះ​ទុន​វិនិយោគ មិន​ឲ្យ​លើស​រយៈពេល ៥​ឆ្នាំ​ ​ហើយ​សហគ្រាស​នីមួយៗ​អាច​ធ្វើ​ការ​កម្ចី ក្នុង​រង្វង់​ទំហំ​ទឹកប្រាក់​ប្រមាណ ​៣០ ម៉ឺន​ដុល្លារ​អាមេរិក ដោយមាន​អត្រា​ការប្រាក់​ប្រមាណ ៦% ពោល​គឺ​ទាប​ជាង​ប្រមាណ ២.៥ ទៅ ៣% បើ​ធៀប​ធៀប​ទៅ នឹង​តម្លៃ​ការប្រាក់​ទីផ្សារ​បច្ចុប្បន្ន ៕