ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកនិងបារាំង សាកល្បងវ៉ាក់សាំងការពារវីរុសខូវីដ-១៩លើអ្នកជំងឺដោយផ្ទាល់

ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសបារាំង និងសហរដ្ឋបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងសម្រាប់ការពារការឆ្លងវីរុសខូវីដ-១៩លើអ្នកជំងឺវីរុសនេះដោយផ្ទាល់ កាលពីថ្ងៃអង្គារ ទី១៧ ខែមីនានេះ ដែលជាការសាកល្បងដំណាក់កាលទីពីរ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ការសាកល្បងនេះត្រូវបានធ្វើឡើងទាំងនៅក្នុងប្រទេស បារាំង និងនៅសហរដ្ឋអាមេរិក ដោយនៅបារាំង ក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើអ្នកជំងឺនៅប្រទេសអ៊ី តាលី ហើយនៅសហរដ្ឋអាមេរិក ក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើអ្នកជំងឺវីរុសខូវីដ-១៩ចំនួនជាង៤០០នាក់ ដែលជាអ្នកជំងឺស្ម័គ្រចិត្ត ។
ការសាកល្បងវ៉ាក់សាំងលើអ្នកជំងឺវីរុសខូវីដ-១៩ដោយផ្ទាល់នេះ គឺត្រូវបានធ្វើឡើងក្រោយពីក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន សូណាហ្វ៊ី (Sonafi) របស់ប្រទេសបា និងក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន រេហ្គែនណឺរ៉ុន (Regeneron) របស់សហរដ្ឋអាមេរិក បានរួមសហ ការគ្នាក្នុងការផលិតវ៉ាក់សាំងការពារការឆ្លងរាល ដាលនៃវីរុសខូវីដ-១៩ ហើយវ៉ាក់សាំងនេះនឹងត្រូវសម្រេចអោយប្រើប្រាស់នៅពេលខាងមុខនេះ ៕