ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉ារីសសូមអំពាវឲបងប្អូនប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិតដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះលើកលែងមានករណីចាំបាច់បំផុត

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉ារីសសូមអំពាវឲបងប្អូនប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិតដែលកំពុងរស់នៅក្នុងប្រទេសបារាំង អុីតាលី អេស្ប៉ាញ ព័រទុយហ្គាល ក្រិក ម៉ាល់តា សុីប អង់ដូរ៉ានិងម៉ណាកូ សូមស្ថិតនៅក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះលើកលែងមានករណីចាំបាច់បំផុតដើម្បីបង្ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ស្របពេលដែលរដ្ឋាភិបាលបារាំងមិនអនុញ្ញាតឲ្យចេញពីផ្ទះរយ:ពេល ១៥ថ្ងៃ និងបានសម្រេចពន្យាសុពលភាពពិសេសរយ: ពេល៣ខែក្នុងការអនុញ្ញាតឲស្នាក់នៅដែលចេញរួចហើយសម្រាប់ជនបរទេសនៅក្នុងប្រទេសបារាំង។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំងសូមក្រើនរំលឹកដល់បងប្អូនទាំងអស់មេត្តាយកចិត្តទុកដាក់ខ្ពស់និងប្រុងប្រយ័ត្នបំផុតក្នុងការការពារសុខភាពរបស់ខ្លួន តាមរយ:ការណែនាំរបស់អង្គការសុខភាពពិភពលោក និងគោរពតាមអនុសាសន៍និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលប្រទេសនីមួយៗ។