ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលដឹកនាំ ដោយ លោកឧកញ៉ា វណ្ណ សុខហេង បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជាសមាជីក សភា និងសហការីទាំងអស់ចូលរួមនិងរាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ និងសាលាខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ ១៩ នេះផងដែរ។ ថវិការដែលលោកឧកញ៉ា វណ្ណ សុខហេង ប្រមូលបាននេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍។
លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ្មោះ ក្នុងខេត្តព្រះសីហនុ គឺបានបរិច្ចាកមុនគេ នូវថវិកាផ្ទាល់ខ្លួនបួករួម និងសមាជិកជាច្រើនទៀត ដើម្បីផ្តល់ជូន ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ដោះស្រាយការងារក្នុងខេត្ត ដែលត្រូវចំណាយលើក្រុមការងារប្រឆាំងនិងវីរុសកូវីដ ១៩ នេះ ជូនប្រជាជនកម្ពុជា។
នេះជា បញ្ជីរាយនាមសប្បុរសជនចូលរួមបរិច្ចាគធនធានជួយដល់សាលាខេត្តព្រះសីហនុក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ Covid-19 (គិតត្រឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០) តាមរយៈសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។ សរុប $2,350.00 គិតជាលុយរៀល 9,400,000.00 ហើយថវិកាដែលប្រមូលបាននេះ នឹងត្រូវយកប្រគល់ជូនសាលាខេត្តព្រះសីហនុ នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ។