កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងជាថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសា ធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពការបន្តស្នាក់ នៅកូរ៉េបានរហូត ដល់៥០ថ្ងៃ។
កាលពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារ នៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។
ស្ថានទូតកូរ៉េបញ្ជាក់ទៀតថា ពលករគំរូដែលចប់ ៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យារការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។
ជាមួយគ្នានេះ ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីដោះស្រាយជូនបងប្អូនឲ្យ បានមកស្នាក់ នៅឯផ្ទះស្នាក់នៅបណ្តោះ ដែលមាន ទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន,អានសាន,ក្វាងជូធំ និងសាសាងជាដើម៕
ដោយ៖សំរិត