(អង់គ្លេស)៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញផ្ទុកកូរ៉ូណា។
លោក បូរីស ចនសុន បានប្រកាសប្រាប់មហាជនថា នៅពេលនេះ លោកបានដាក់ខ្លួនឲ្យនៅដាច់ពីគេ បន្ទាប់ពីរកឃើញថាឆ្លងមេរោគនេះ ហើយសន្យាបន្តធ្វើការងារពីចម្ងាយតាមរយៈវីដេអូ។
កាលពីម្សិលមិញ ព្រះអង្គម្ចាស់ឆាល ព្រះជន្ម៧១ព្រះវស្សាដែលជាបុត្រារបស់ព្រះមហាក្សត្រីយានី និងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្គអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវដាក់ព្រះកាយឲ្យឯកោ នៅប្រទេសអេកុស។ ប៉ុន្តែ ព្រះសុខភាពអង្គនៅមានភាពល្អនៅឡើយ៕