យន្តហោះយោធារបស់ប្រទេសរុស្ស៊ី ដែលដឹកជំនួយម៉ាស់មុខ និងសម្ភារៈវេជ្ជសាស្ត្រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានចាកចេញពីរុស្ស៊ីហើយ នៅថ្ងៃពុធ ទី០១ ខែមេសានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។
ការដឹកជំនួយពីរុស្ស៊ីទៅជួយអាមេរិកនេះ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកជំនួយពីប្រធានាធិបតីរបស់ ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។
សូមបញ្ជក់ជូនថា កំណើននៃការឆ្លង វីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ១៨៨ ៥៩២នាក់ និងមនុស្សស្លាប់កើនឡើងដល់៤០៥៦នាក់ ខណៈដែលប្រទេសរុស្ស៊ី មានមនុស្សឆ្លងវីរុសនេះចំនួន២៧៧៧នាក់ និងមនុស្សចំនួន២៤នាក់បានបាត់បង់ជីវិត ៕