ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧស្សាហកម្មពាក់ព័ន្ធវិស័យទេសចរណ៍ខាតជាង២សែនកោដិដុល្លារដោយសារវីរុសCovid-19

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ឧស្សាហកម្មនានា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅជុំវិញពិភពលោកនឹងខាតបង់ទឹកប្រាក់ប្រមាណជាង ២សែនកោដិដុល្លារអាមេរិកនៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃ វីរុសCovid-19 ។
លោក ចេង ឡី (Zheng Lei)ជាស្ថាបនិកនិងជាប្រធានវិទ្យាស្ថានស្រាវជ្រាវអាកាសចរ ណ៍ស៊ីវិល(Institute for Aviation Research)ការដឹកជញ្ជូនតាមផ្លូវអាកាសនៅឆ្នាំនេះ នឹងបាត់បង់ទឹកប្រាក់ជាង២០០ពាន់លានដុល្លារអាមេរិកដែលជាការខាតបង់ប្រាក់ចំណួលច្រើនជាង១០ដងនៃកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ។
លោក ចេង ឡី បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងបាត់បង់ប្រាក់ចំណូលប្រមាណជាង២៣.៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ខណៈដែលអ្នកដំណើរប្រមាណជាង១.៥ពាន់លាននាក់មិនបានធ្វើដំណើរតាមផ្លូវអាកាសតាមការគ្រោងទុក៕