ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចសកលអាចនឹងកើនឡើងក្នុងរង្វង់១%នៅឆ្នាំនេះដោយសារ វីរុសCovid-19

មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា កំណើន សេដកិច្ចសកលអាចនឹងកើនឡើងក្នុងកម្រិតទាបបំផុតក្នុងរង្វង់១%នៅឆ្នាំ២០២០នេះ ដោយ សារផលប៉ះពាល់ដែលកើតចេញពីការឆ្លងរាលដាលនៃវីរុស Cov id-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
អ្នកជំនាញដដែលបានបន្តថា ការធ្លាក់ចុះក្នុងកម្រិតទាបបំផុតនៃកំណើនសេដ្ឋកិច្ចសកលគឺដោយសារបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងមានសហរដ្ឋអាមេរិកប្រទេសចិន អ៊ីតាលី អាល្លឺម៉ងនិងបារាំងជាដើមបានទទួលរងផលប៉ះពាល់ផ្នែកសេដឋកិច្ច ដោយសារតែការឆ្លងរាលដាលនៃ វីរុសCovid-19នេះដែរ ។
ប្រសិនបើការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោកនៅតែបន្តអូសបន្លាយរយៈពេលយូរតទៅទៀតកំណើនសេដ្ឋកិច្ចសកលនឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២១ និងរយៈពេលវែងទៅមុខទៀត ៕