ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់ចេញបទបញ្ជាអោយកម្លាំងក្រោមឱវាទតាមដាន និងធ្វេីការទប់ស្កាត់ចំពោះការប្រមូកផ្តុំគ្នាជួបជុំរៀបចំកម្មវិធីកំសាន្តបែបប្រពៃណី និងការជួបជុំកំសាន្តសប្បាយតាមទី សាធារណះដេីម្បីការរីករាលដាលជំងឺកូវីដ១៩ដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននឹងកំពុងប្រឈមនាពេលនេះ។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី០៣ មេសា ឆ្នាំ២០២០នេះនាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យកងកម្លាំងសហការជាមួហអាជ្ញាធរមូលដ្ឋានក្តាប់អោយបាន ពីវត្តមាន និងស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេសដេីម្បីបន្តអប់រំ និងបង្កាការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះត្រូវបង្កេីនកិច្ចសហការជាមួយអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដេីម្បីដោះស្រាយនូវរាលសំណូមពររបស់គណះកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អោយបានទាន់ពេលវេលា ពិសេសដាក់កម្លាំងការពារតាមគោលដៅអាទិភាពដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកមន្ទីរពេទ្យនិងគោលដៅដាក់អោយនៅដាច់ដោយឡែកដែលត្រូវបានកំណត់ដោយគណះកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩គ្រប់ថ្នាក់។
នាយឧត្តមសេនីយ៍ ក៏បានណែនាំអោយត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារះ សំដៅរួមចំណែកក្នុងការអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល នងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា៕