គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានសម្រេចផ្តល់កញ្ចប់ថវិកាសង្គ្រោះដែលមានតម្លៃទឹកប្រាក់ចំនួន១០៨យ៉េន ស្មើនឹង៩៨៩ពាន់លានដុល្លារអាមេរិកទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេក្នុងគោលដៅជួយថែរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
សំណើកញ្ចប់ថវិកាសង្គ្រោះរបស់លោក ស៊ីហ្សូ អាបេត្រូវបានធ្វើឡើងដើម្បីជួយក្រុមហ៊ុនជប៉ុន ទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសCo vid-19 ។
សំណើកញ្ចប់ថវិកាសង្គ្រោះនេះក៏ត្រូវបានធ្វើឡើងខណៈដែល លោក ស៊ីនហ្សូអាបេបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ស្របពេលដែលប្រទេសនេះមានមនុស្សឆ្លងវីរុសនេះសរុបចំនួន៣៩០៦នាក់ មនុស្សស្លាប់ចំនួន៩២នាក់និងមនុស្សជាសះស្បើយពីវីរុសនេះចំនួន៥៩២នាក់ ៕