ការនាំចេញអង្កររបស់ប្រទេសកម្ពុជាក្នុងខែមីនាឆ្នាំ២០២០ នេះមានបរិមាណចំនួន៩៤ ៤៤៩តោនគឺមានកំណើនជិត១០%ធៀបទៅនឹងខែកុម្ភៈឆ្នាំ២០២០។
ហើយបើប្រៀបធៀបទៅនឹងខែមីនាដូចគ្នាក្នុងឆ្នាំ២០១៩វិញឃើញថាមានកំណើននាំចេញរហូតដល់ ៦២%ស្របពេលដែលខែមីនាឆ្នាំ២ ០១៩បាននាំចេញត្រឹមតែ ៥៨៣៣៥តោនតែប៉ុណ្ណោះ។
សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករក្រអូបចំនួន ៧៤%អង្ករសចំនួន២៤% អង្ករចំហុយចំនួន១%និងអង្ករសរីរាង្គចំនួន ១%។
នៅក្នុងត្រីមាសទី១ឆ្នាំ២០២០នេះដដែល អង្ករក្រអូបបានកើនចំនួន ១៤% អង្ករសបានកើនចំនួន២៤៩%មានបរិមាណ៥៤ ៤៧៦ តោនបើធៀបទៅនឹងត្រីមាសទី១ឆ្នាំ២០១៩បានត្រឹមតែ១៥ ៦០៥ តោនតែប៉ុណ្ណោះ។
តាមការគណនាលើតម្លៃនៃការនាំចេញFOBកម្ពុជាបានទទួលចំណូលពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិប្រមាណជា១៦១ លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ឆ្នាំ២០២០នេះ។