ភ្នំពេញ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) ដែលមានលំហរផ្លូវតូចនៅចំនុចប្រសព្វផ្លូវ ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវបានពង្រីកឲ្យធំតាមទំហំពេញលេញ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនាពង្រីកបន្ថែមនោះពេលនេះ ការដ្ឋានបានបញ្ចប់ហើយ ហើយនៅល្ងាចថ្ងៃ០៩ មេសា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់ផងដែរ។
តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនING Holdin gs Co., Ltd កន្លងមកការដោះស្រាយផលប៉ះពាល់មានដំណើរការអូសបន្លាយពេល ក៏ប៉ុន្តែបានឈានដល់ការព្រមព្រៀងបញ្ចប់ដោយសុខុដុមរមនា គឺប្រ ជាពលរដ្ឋបានទទួលការដោះស្រាយដែលពួកគាត់អាចទទួលយកបាន រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការពង្រីកលំហរមហាវិថីបានទំហំពេញតែម្តង។
ក្រុមហ៊ុនបានធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចញ្ចើម១៥ម៉ែត្រសង្ខាងដើម្បីសម្រួលឲ្យបង ប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។
រដ្ឋបាលរាជ ធានីភ្នំពេញ បានសម្រេចនូវសមិទ្ធិផលសម្រាប់ទាំង អស់គ្នានាពេលនេះ គឺបានមកពីការចូលរួមសហ ការ និងសម្របសម្រួលយ៉ាងខ្លាំងក្លាពីសាលារាជធានីភ្នំពេ ញ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ហើយ ក៏សូមឆ្លៀតឱកាសនេះ គោរពថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការធ្វើឲ្យកិច្ចការនេះអាចលេចចេញជារូបរាងដូចបានឃើញស្រាប់។
មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយមើល ទៅរលោងស្រឹលល្អណាស់ អមដោយបង្គោលភ្លើង បំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។
មហាវិថីនេះតភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមាន ជ័យ និងខណ្ឌដង្កោ គឺជាមហាវិថីធំ និងវែងជាងគេនៅរាជធានីភ្នំពេញរបស់យើងជាលើកដំបូង។
មហាវិថីមួយនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗនិងកសិផលច្រើនសព្វសារពើ រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវកំពត យ៉ាងមមាញឹកពិសេសក្នុងតំបន់ថែមទៀត។
លើសពីនេះមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរក្នុងរាជ ធានីភ្នំពេញ និងចូលរួមកាត់បន្ថយការចំណាយនិងជម្រុញកំណើនសេដ្ឋកិច្ចទីផ្សារបានយ៉ាងល្អប្រសើរ៕