សហរដ្ឋអាមេរិកនៅតែនាំមុខគេ ដែលមានមនុស្សបាត់បង់ជីវិត និងឆ្លងវីរុសCovid-19 ក្នុងចំណោមប្រទេស១០នៅលើពិភពលោក ដែលគិតត្រឹមថ្ងៃសុក្រ ទី១៧ ខែមេសានេះ មនុស្សចំនួន៣៤ ៦៤១នាក់បានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សចំនួន៦៧៨ ២១០នាក់បានឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។
បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីរ៉ង់ ទួរគី និងប្រទេសប៊ែលហ្សិក ហើយក្នុងចំណោមប្រទេសទាំង១០នេះ មានប្រទេស៥ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19 លើសពីមួយម៉ឺននាក់ គឺអាមេរិកមានមនុស្សស្លាប់ចំនួន៣៤ ៦៤១នាក់ អ៊ីតាលីមានមនុស្សស្លាប់២២ ១៧០នាក់ អេស្ប៉ាញ១៩ ៣១៥នាក់ បារាំង១៧ ៩២០នាក់ និងអង់គ្លេសមានមនុស្សស្លាប់ចំនួន១៣ ៧២៩នាក់។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រនេះដែរ ចំនួនមនុស្សស្លាប់សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន១៤៦ ៨៩៨នាក់ មនុស្សឆ្លងសរុបបានកើនឡើងដល់ចំនួន ២ ១៨៤ ៧១៤នាក់ និងមនុស្សចំនួន ៥៥៣ ២២៧ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ៕