ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះជិត២៧%ក្នុងរយៈពេល២០ថ្ងៃនៃខែមេសានេះ

ប្រព័ន្ធផ្សព្វផ្សាយ ស៊ីនហួ (Xinhua) បានចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមេសានេះថា ក្នុងរយៈពេល២០ថ្ងៃនៃខែមេសា ឆ្នាំ២០២០នេះ ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ២៦.៩% ស្មើនឹងទឹកប្រាក់ប្រមាណជាង២១.៧៣ពាន់លានដុលា្លរអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
មន្ត្រីសេវាកម្មគយកូរ៉េខាងត្បូងបានអោយដឹងថា ក្នុងរយៈពេល២០ថ្ងៃដូចគ្នានេះ ការនាំចូលក៏បានធ្លាក់ចុះ១៨.៦% ស្មើនឹងតម្លៃទឹកប្រាក់២៥.១៨ពាន់លានដុល្លារអាមេរិកផងដែរ ដែលមានឱភាពពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់ជាង៣.៤៥ពាន់លានដុល្លារអាមេរិក ។
មន្ត្រីដដែលបានបន្តថា ការនាំចេញប្រចាំថ្ងៃក្នុងរយៈពេល២០ថ្ងៃនៃខែមេសានេះ គិតជាមធ្យមគឺធ្លាក់ចុះ​១៤.៩% ដែលភាគច្រើនជាផលិតផលរថយន្ត ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក ហើយបញ្ហាសំខាន់ដែលនាំអោយការនាំចេញធ្លាក់ចុះ គឺដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ៕