ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់នៅជុំវិញពិភព លោកដោយសារ វីរុស​Covid-19 បានកើនឡើងដល់១៧១ ២៤០នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី២១ ខែមេសានេះ ដែលជាការបាត់បង់ជីវិតមនុស្សក្នុងអត្រាខ្ពស់នៅឡើយ ។
ចំណែកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ក៏នៅតែបន្តកើនឡើងក្នុងល្បឿន លឿននៅឡើយដែរ ដែលគិតត្រឹមថ្ងៃអង្គារដដែលបាន កំណើននៃការឆ្លងវីរុសនេះ បានកើន ឡើងរហូតដល់២៤៩៦៦៦ករណី ខណៈដែលអ្នកជំងឺCovid-19ចំនួន៦៥៥៨៨៨នាក់ បានជា សះស្បើយពីវិរុសនេះ ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើ ពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ ហើយបន្ទាប់មកប្រទេស អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ទួរគី អ៊ីរ៉ង់ ចិន និងប្រទេសរុស្ស៊ី ៕