ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហ៊ួត ជា យកជែលសាងដៃចំនួន ៦០ធុងនិង​ម៉ាសចំនួន២០00និងបរិក្ខា១ចំនួនទៀតយកជូនលោកហែម ដារិទ្ធអភិបាល​​ខ័ណ្ឌពោសែនជ័យ

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន​ ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់នៅថ្ងៃទី២២ខែមេសានេះ​​ ​បានយក ជែលសាងដៃចំនួន ៦០ធុង ​និងជែលលាងដៃចំនួន​​ ៤០០ដប និង​​ម៉ាស់ចំនួន ២០០០  និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខ័ណ្ឌពោសែនជ័យ តាមរយៈលោកហែម ដារិទ្ធអភិបាលខ័ណ្ឌ ក្នុងគោលដៅដើម្បីចូលរួមចំំណែកជាមួយនិងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺខូវីដ ១៩ ដែលកំពុងជះឥទ្ធិពលមក​លើ​ប្រជាជនកម្ពុជា។​

​​លោកឧកញ៉ា​បានមានប្រសាសន៍ថា យើង​​រួមគ្នាទប់ស្កាត់ជំងឺកូវិដ 19 ទាំងអស់គ្នា និង​សូម​​ជូនបុណ្យបងប្អូនផង ថ្ងៃនេះសប្បាយចិត្តបានយក ជែលសាងដៃ ម៉ាស់ និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខ័ណ្ឌពោសែនជ័យតែម្តង។​

លោកឧកញ៉ា ហ៊ួត ជា បាន​ថ្លែងអំណរគុណដល់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាពិសេស​ សម្តេចតេជោនាយករដ្ឋមន្រ្តី​ដែលបាន​​ប្រឹងប្រែងជួយ​ពលរដ្ឋកម្ពុជា និងបាន​ចាត់វិធានការភ្លាម​​ៗ​​ការពារពលរដ្ឋ​​កុំឲ្យ​មានការរីករាលដាលនៃវីរុសខូវីដផ្លូវដង្ហើម​​​នេះបន្ថែមទៀត។

លោក​បាន​ឧកញ៉ាបាន​សូមឲ្យ​បងប្អូន​ប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងកុំមានការធ្វេសប្រហែសឲ្យសោះ​​ពីជំងឺដ៏កាចសាហាវមួយ​នេះ ព្រោះ​​​អ្វីៗយើង​មិនអាចសន្និដ្ឋានបានទេ ហើយ​សូមគោរពតាមការណែនាំរបស់​ក្រសួងសុខាភិបាល​​ផងដែរ​​​។​​​​

រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ២២ មេសា​ ២០២០​ ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសកម្ពុជា​​មានចំនួន​ ១២២ករណី​​ ដដែល​ និង មិនមានករណីជាសះស្បេីយ​ សរុប ១១០នាក់ ដដែល​ ស្លាប់គ្មាន​ ​។

ក្រសួងសុខាភិបាល​​ពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាង​ និងពិភពលោក​នៅបន្តរាតត្បាតខ្លាំងក្លានៅឡេីយ ។