អ្នកជំនួញវ័យក្មេងមួយក្រុមមកពីក្រុមហ៊ុនផ្សេងគ្នា ដឹកនាំដោយ លោក ហេរ៉ូ សុជាតិ និងលោក ភិន សុផល ដែលជាអ្នកអភិវឌ្ឍលំនៅឋានក្នុងទឹកដីខេត្តកំពង់ចាមចុះសិក្សាការងារផ្ទាល់ដើម្បីបន្តអភិវឌ្ឍវិស័យដីធ្លីតំបន់នេះ ខណៈជំងឺខូវីដកំពុងសាយភាយមកលើកម្ពុជា។
អ្នកជំនួញខាងលើហាក់មិនភ័យបារម្ភអ្វីនោះទេ លើវិស័យអលនទ្រព្យនៅកម្ពុជា ហើយដំណើរទស្សនកិច្ចនេះជារូបភាពបង្ហាញដល់អ្នកវិនិយោគនានាកុំបារម្ភខ្លាំងពេករហូតលែងហ៊ានចុះមើលការងារនិងអាជីវកម្មខ្លួនឯង ព្រោះតែការភ័យក្លាចខ្លាំងពេក។
លោក ភិន សុផល អគ្គនាយក ក្រុមហ៊ុន ហ្វាយប៊ី ហ្គ្រេន ផាកលែន ឯ.កអះអាងថា« ថ្ងៃនេះខ្ញុំនិងលោកឧកញ៉ារួមទាំងបងម្ចាស់ហាងលក់ម៉ូតូ SUZUKI ចុះសិក្សាការងារជាស្តែងសហការគ្នាវិនិយោគតាមការព្រាងទុក ជួបគ្នាឆាប់ៗខាងមុខនេះគម្រោង បុរីភូមិមង្គល ក្រោមការសហការរវាងក្រុមហ៊ុន ហ្វាយប៊ី ហ្គ្រេន ផាកលែន ឯ.ក និងក្រុមហ៊ុន ថប៤ រៀលធី ឯ.ក»។
លោក ភិន សុផល បានបន្ថែមថា គណៈថ្នាក់ដឹកក្រុមហ៊ុនអចលនទ្រព្យTOP4REALTY ដែលជាមានលោក ហេរ៉ូ សុជាតិ ជាប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយក និងក្រុមហ៊ុនហ្វាយប៊ីហ្គ្រេនផាកលែន ចុះសិក្សារទីតាំងដីជាក់ស្តែងដើម្បីបន្តការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សម្រាប់ លោក ហេរ៉ូ សុជាតិ ជាប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនTOP4REALTY បានចាត់ទុកថា ឆ្នាំនេះជាឆ្នាំមួយរបស់ក្រុមហ៊ុនលោកត្រូវតែវិនិយោគនៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគលើវិស័យអចលនទ្រព្យមិនគួរមើលរំលង។
ដោយធ្វើដំណើរពីផ្លូវជាតិលេខ ៧ ចំណាយពេលត្រឹមតែ ៥រយម៉ែត្រប៉ុណ្ណោះ នឹងឃើញគម្រោងរបស់ក្រុមហ៊ុន លាភ សំណាង ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភូមិសាស្រ្តល្អ ដែលមានតំបន់ ជុំវិញតំបន់នេះជាតំបន់ប្រជុំវិញហ៊ុព័ទ្ធទៅដោយរោងចក្រ មន្ទីពេទ្យ សាលារៀន និងមានផ្សារ ដែលជាតំបន់ប្រជុំជនរបស់ស្រុកកំពង់សៀម នៃខេត្តកំពង់ចាម។
អ្នកជំនាញចាត់ទុកថា ក្រុមហ៊ុន លាភ សំណាង វិនិយោគសាងសង់វិឡាតឿនេះមានរចនាបទប្លែកនិងស្អាតជាងគម្រោងផ្សេងៗ ក្នុងប្រទេសកម្ពុជានិងមានតម្លៃអាចទទួលយកបានចំពោះអ្នកមានចំណូលមធ្យមអាចជាវបាន ដោយមានថវិកាត្រឹមតែ ២៩០០០ដុល្លារតែប៉ុណ្ណោះនិងទទួលបានផ្ទះឡៅទឿភ្លាមៗ។
ដោយ៖វឌ្ឍនា