ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុរសម្នាក់បានស្លាប់កំពុងសង្ស័យលេពថ្នាំផ្សំនៅបន្ទប់ថែទាំជំងឺទូទៅ«គិ.មធ្យមកង ពិសិដ្ឋ»

(ខេត្ដកំពង់ស្ពឺ) ៖បុរសម្នាក់ឈ្មោះ វ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលេបថ្នាំគ្រូពេទ្យនៅបន្ទប់ថែទាំជំងឺទូទៅ«គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។

លោកវែន វ៉ាន់ បានស្លាប់កាលពីវេលាម៉ោង០៧ និង ១០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ហើយមុនការស្លាប់ជនរងគ្រោះ គ្រាន់តែមានការរមាស់ជើងនិងហេី ក៏បានឲ្យគ្រូពេទ្យផ្សំថ្នាំខាងលើ បន្ទាប់ពីលេបថ្នាំមិនទាន់បានប៉ុន្មានក៏បែកពពុះមាត់ស្លាប់តែម្ដង។

ចំណែកលោក កង ពិសិដ្ឋ ម្ចាស់គ្លីនិក បន្ទប់ថែទាំជម្ងឺទូទៅ បានទទួលស្គាល់ថា លោកពិតជាបានលក់ថ្នាំងពេទ្យមួយកញ្ចប់ទៅជនរងគ្រោះនោះមែន ប៉ុន្តែលោកមិនដឹងថា ការស្លាប់នោះ ដោយសារថ្នាំងរបស់គ្លីនិកលោកឬយ៉ាងណា ហើយលោកក៏មានការងឺងឆ្ងលដែរទាក់ទងករណីនេ។

លោកបន្ថែមថា រឿងនេះគឺទុកឲ្យជំនាញធ្វើកុសលវិច្ច័យសិន ទើបដឹងការពិត ហើយលោកក៏មានការសោកស្តាយដែរ ចំពោះករណីនេះ ដោយលោកផ្សំថ្នាំតាមអាការ:គាត់ឈឺនិងទិញអស់លុយជាង១ម៉ឺនរៀលប៉ុណ្ណោះ។

ខណៈនេះ សមត្ថកិច្ចជំនាញកំពុងធ្វើលើកោសល្យវិច្ឆ័យលើសពជនរងគ្រោះ មុននឹងយកទៅធ្វើការបូជា៕