ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានប្រជុំបន្ទាប់ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference នៅថ្ងៃទី២៨ខែមេសានេះ ​​ក្នុង គោលបំណងនៃកិច្ចប្រជុំគឺភាគីធនាគារ ADB ពិភាក្សាអំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត “គម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម (Competitive Agribusiness Development Project)” ដែលគម្រោងផ្តោតលើការបង្កើនតម្លៃបន្ថែមដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម។
លោកអគ្គនាយកបានស្វាគមន៍ចូលរួមគាំទ្រអនុវត្តគម្រោងក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា ហើយឯកឧត្តមក៏បាន​គូសរំលេចអំពីបច្ចុប្បន្នដែលធ.អ.ជ.ក. បាននិងកំពុងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូចនិងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វនិងការចិញ្ចឹមត្រី។

ទន្ទឹមនេះលោកមអគ្គនាយកបានផ្តល់ជាយោបល់ដោយស្នើឱ្យ ADB គាំទ្រហិរញ្ញប្បទានគម្រោងមួយផ្នែកជា Credit Guarantee Scheme ដល់សហគមន៍កសិកម្មដើម្បីអាចឱ្យសហគមន៍មានលទ្ធភាពខ្ចីឥណទានបាន ដោយសារបច្ចុប្បន្នសហគមន៍ភាគច្រើនមិនមានទ្រព្យធានា ព្រមទាំងគាំទ្រដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផលិតកម្មបន្លែ បន្ទាប់ពីប្រមូលផល (post-harvest infrastructure) ដូចជា Cool-room និង Pre-cool room ជាដើម។
លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈកម្មវិធីអភិវឌ្ឍន៍ជាច្រើនកន្លងមក។