ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទី២នេះ

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung Electronics Co Ltd របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះទៅកម្រិតទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០ នេះ ដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។
ប្រភពដដែលបានបន្តថា តាមការរំពឹងទុក ប្រាក់ចំណូលរបស់ក្រុមហ៊ុនអេឡិចត្រូនិក មួយនេះ នឹងមានតម្លៃទឹកប្រាក់ប្រមាណ៦.៤សែនកោដិវ៉ុន ស្មើនឹង៥.២ពាន់លានដុល្លារអាមេ រិក បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដែលមានតម្លៃទឹកប្រាក់ប្រមាណ៦.២សែនកោដិវ៉ុន ប៉ុន្តែបរិមាណប្រាក់ចំណូលនៅត្រីមាសទី២នេះ នឹងធ្លាក់ចុះទាបបំផុត ។
សូមបញ្ជាក់ជូនថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung Electronics Co Ltd របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះដោយសារតែការធ្លាក់ចុះនៃការលក់ផលិតផល ទូរទស្សន៍ បន្ទះMemory និងទូរស័ព្ទដៃជាដើម នៅលើទីផ្សារជុំវិញពិភពលោក ៕