ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

ព្រះរាជក្រម នស/រកម/០៤២០/០១៨ ប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (០១៨០៤២០)ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០។

នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ សម័យប្រជុំជាវិសាមញ្ញនីតិកាលទី៤ ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចលេខ ២០២/០០២/២០២០ កបធ.ច ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖