ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា កូរ៉េខាងជើងកំពុងបើកការស៊ើប អង្កេតអំពីការកាត់តរូបភាព គឺរូបថតសន្លឹក និងរូបភាពវីដេអូជាដើម ដោយដាក់រូបភាពលោក គីម ជុងអ៊ុន ក្នុងមឈូស ដែលមានន័យថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។
មន្ត្រីកូរ៉េខាងជើង បានចាត់ទុកថា ការកាត់តរូបភាពមេដឹកនាំកំពូលដោយគ្មានការពិត បែបនេះ បានធ្វើអោយប៉ះ និងកិត្យានុភា គីម ជុងអ៊ុន ខណៈដែលមេដឹកនាំរូបនេះ នៅមានសុខភាពល្អ និងដឹកនាំកិច្ចការប្រទេសជាតិនៅឡើយ ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមបានលេចលឺយ៉ាងសុះសាយថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល កូរ៉េខាងជើងបានបាត់បង់ជីវិតហើយ ឬមានស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរក្រោយពីវះកាត់សរសៃ ឈមបេះដូង ៕