ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ ក្រោយពីបាត់មុខរយៈពេល២០ថ្ងៃ

ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃសៅរ៍ ទី០២ ខែមេសានេះ ក្រោយពីបាត់មុខអស់រយៈពេល២០ថ្ងៃកន្លងមក ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាត់ខ្សែបូសម្ពោធរោងផលិតជីមួយកន្លែង ដោយមេដឹកនាំកំពូលកូរ៉េខាងជើ ងរូបនេះ បានស្ងើចសរសើរចំពោះបុគ្គលិកបញ្ចប់ការសិក្សានៅសកលវិទ្យាល័យបច្ចេកវិទ្យា Caek University ។
សូមបញ្ជាក់ជូនថា ខណៈដែលលោក គីម ជុងអ៊ុន បានបាត់មុខជាសាធារណៈរយៈពេ ល២០ថ្ងៃ មានពាក្យមេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ អាចនឹងបាត់បង់ជីវិត ឬអាចមានស្ថានភាពសុខភាពធ្ងន់ធ្ងរដោយសារវះកាត់សរសៃឈាមបេះដូង ៕