ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភព បានកើនឡើងដល់ជាង៣លានកន្លះហើយ គឺចំនួន ៣ ៥៦៥ ១១០នាក់ គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងល្បឿនលឿនដដែល ។
ស្របពេលជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជា។
សហរដ្ឋអាមេរិកនៅតែបន្តឈរក្នុងលំដាប់លេខ១នៅ ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ គឺអាមេរិកមានមនុស្សឆ្លងវីរុសCovid-19ចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់ ៕