ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានាំម្រេចចេញបាន២.២៥១តោន ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះ

កំពត៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានបញ្ជាក់ឲ្យដឹងថា ផលិតផលម្រេចកម្ពុជាជាពិសេស កំពុងតែជួបប្រទះបញ្ហាទីផ្សារនាំចេញ នៅក្នុងអំឡុងពេលដែលមេរោគកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាអាចនាំចេញម្រេចបាន២.២៥២តោនដែរ នៅក្នុងរយៈពេល ៤ខែដើម ឆ្នាំ២០២០នេះ ។
យោងតាមលទ្ធផលនៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ដែលបានកត់ត្រាដោយក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលម្រេចកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ១៣ប្រទេស ។
ប្រភពដដែលបានឱ្យដឹងថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលម្រេចចំនួន ២.២៥២ តោន ទៅកាន់ទីផ្សារនៅប្រទេសជប៉ុន. ប៊ែលហ្សិក.ហូឡង់.បារាំង.អាល្លឺម៉ង់.ស្វីស.វៀត ណាម. អាមេរិក.រុស៊្សី.អង់គ្លេស.ឥណ្ឌា.បេឡារុស និងកូរ៉េ។
កាលពីពេលថ្មីៗនេះ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់កាសែតក្នុងស្រុកមួយថា ចាប់តាំងពីមេរោគកូវីដ១៩ រាតត្បាតមក ទីផ្សារ ម្រេចកំពតដែលជាទំនិញសម្គាល់ ភូមិសាស្រ្តមួយរបស់កម្ពុជា បាន និងកំពុងតែជួបបញ្ហា។
លោកបានអះអាងថា តាំងពីមានផ្ទុះជំងឺកូវីដ-១៩មក ម្រេចកំពតនៅមិនទាន់បានលក់ចេញនៅឡើយទេ ដូច្នេះកសិករស្តុកទុក ដោយសង្ឃឹមថា ទីផ្សារអឺរ៉ុប និងអាមេ រិក ដែលជាទីផ្សារធំសម្រាប់ម្រេចកំពត នឹងវិលត្រឡប់មកវិញ។

បច្ចុប្បន្ននេះម្រេចកំពតត្រូវបានគេទទួលស្គល់ទាំងតម្លៃ និងគុណភាព ប៉ុន្តែក្រៅពីកំពតក៏មានតំបន់ជាច្រើនទៀតកំពុងដាំម្រេច ហើយក៏មានជនជាតិជប៉ុនមកវិនិ ដើម្បីនាំចេញទៅកាន់ទីផ្សារជប៉ុនផងដែរ ៕