ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននៅព្រឹកថ្ងៃទី៥ ខែឧសភាឆ្នាំ២០២០នេះ សូមព្រះបរមរាជា នុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទ សម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុងឧត្តមព្រមទាំងសាររលែកមរណទុក្ខដ៏មានអត្ថន័យល្អប្រពៃជ្រាលជ្រៅប្រកបដោយវិយោគ សង្វេគស្ដាយស្រណោះអាឡោះអាល័យចំពោះសព ។
រួមនឹងព្រះរាជទ្រព្យចំនួន ២០.០០០ ដុល្លារ (ម្ភៃពាន់ដុល្លារអាមេរិក)ដើម្បីបំពេញមគ្គផល ព្រះរាជកុសលអានិសង្សក្នុងពិធីបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបា ប៊ុន ស៊ាងលី៕