ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិង្ហបុរីវ៉ាដាច់ប្រទេសសមាជិកអាស៊ាន ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ក្នុងរយៈពេលជាង៥សប្តាហ៍កន្លងមកនេះ ប្រទេសសិង្ហបុរីបានវ៉ាដាច់បណ្តាប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃអង្គារ ទី០៥ ខែឧសភានេះ សិង្ហបុរីមានការឆ្លងវីរុសCovid-19សរុបចំនួន១ ៨៧ ៧៨ករណី និងមនុស្សស្លាប់សរុបចំនួន១៨នាក់ ដែលនេះបើយោងតាម Worldmeter ។
បន្ទាប់ពីសិង្ហបុរី គឺប្រទេសឥណ្ឌូនេស៊ី ដែលការឆ្លងវីរុសCovid-19សរុបបានកើនឡើងដល់ចំនួន ១១៥ ៨៧ករណី និងមនុស្សស្លាប់សរុបចំនួន៨៦៤នាក់ ហើយប្រទេសហ្វីលីពីនជាប់លេខ៣ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលករណីឆ្លងវីរុសនេះច្រើនជាងគេ គឺមានការឆ្លងសរុបចំនួន៩៤៨៥ករណី និងមនុស្សស្លាប់សរុបចំនួន៦២៣នាក់ ។
លេខ៤គឺប្រទេសម៉ាឡេស៊ី មានការឆ្លងសរុបចំនួន៦៣ ៥៣ករណី និងបន្ទាប់មកប្រទេសថៃមានការឆ្លងសរុបចំនួន២៩៨៧ករណី វៀតណាមមានការឆ្លងសរុបចំនួន ២៧១ករណី និងប្រទេសដែលមានការឆ្លងវីរុស Co vid-19លើ១០០ករណីគឺសហភាពមីយ៉ានម៉ាព្រុយ ណេ កម្ពុជា និងប្រទេសឡាវ ៕