ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា វណ្ណ សុខហេង ​​ប្រធានសភាពាណិជ្ជ​​ខេត្តព្រះសីហនុ​​ និង​លោកជំទាវ បុត្រា បុត្រី រួមថ្នាកដឹកនាំសភាពាណិជ្ជកម្ម​ខេត្ត​​​ទាំងអស់  សូមគោរព​​ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត ចំពោះការ​​បាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោកឧកញ៉ា វណ្ណ សុខហេង ​​ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា​​ខេត្តព្រះសីហនុ​​ និង​លោកជំទាវ បុត្រា បុត្រី រួមថ្នាកដឹកនាំសភាពាណិជ្ជកម្ម​ខេត្ត​​​ទាំងអស់  សូមគោរព​​ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការ​​​បាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឹជាមាតាក្មេករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមាតាបង្កើតរបស់សម្ដេចកិត្ដិព្រឹទ្ធប ប៊ុន រ៉ានី ហ៊ុនសែន។

លោកឧកញ៉ា វណ្ណ សុខហេង ​បានសម្តែងសមានទុក្ខថា «យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីរន្ធត់ និងសោកស្ដាយជាអនេកព្រមទាំងសូមលំឱនកាយ វាចាចិត្ត ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងចៅៗ និងចៅទួត។

«នេះមិនត្រឹមជាការបាត់បង់មាតានៃមហាក្រុមគ្រួសាររបស់សមេ្ដចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងនៃឥស្សរជនដ៏ឆ្នើម ទាំងពុទ្ធចក្រ និងអាណាចក្រ សម្រាប់ប្រជាជន និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

«សូមលើកដៃប្រណមបួងសួងដល់វិញ្ញាណក្ខ័ន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕