(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ១០ចំណុច សំខាន់សម្រាប់កងទ័ព អនុវត្ត និងគោពតាម។
ប្រសាសន៍សំខាន់ៗទាំង១០ចំណុច ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន រួមមាន៖
១ ត្រៀមខ្លួនជាស្រេចការពារអធិបតេយ្យភាពជាតិ
២ រួមជាមួយកម្លាំងផ្សេងទៀតរក្សាសន្តិភាព ស្ថិរភាពនយោបាយ …ចូលរួមនយោបាយភូមិឃុំមានសុវត្ថិភាព ដោយតម្លៃណាក៏ដោយ មិនត្រូវអោយគេបំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាកនោះទេ។
៣ ប្រឆាំងភេរវកម្ម វាយកម្ទេចចោលអោយទាន់នូវឧបាយកលបដិវត្តពណ៌
៤ សុំអោយកងទ័ពតាំងអស់ជួយកម្លាំងផ្សេងទៀតជួយប្រជាជនក្នុងគ្រោះមហន្តរាយ
៥ គាំទ្រកម្លាំងអនុវត្តច្បាប់ធានាការពារព្រៃឈើ ជលផល និងធនធានដទៃទៀត
៦ គាំទ្រការប្រមូលថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទប់ស្កាត់ការរកស៊ីគេចពន្ធ ដាក់ទោសអ្នកដែលរកស៊ីខុស ច្បាប់ និងការពារអ្នករកស៊ីស្របច្បាប់
៧ ខិតខំពង្រឹងវិន័យកងទ័ព និងពង្រឹងសមត្ថភាពគ្រប់ផ្នែក
៨ យកចិត្តទុកដាក់ថែរក្សាគ្រឿងយុទ្ធោបករណ៍
៩ យកចិត្តទុកដាក់លើជីវភាពកងទ័ព ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ
១០ កងទ័ពត្រូវដើរតួនាទី កសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង កសាងបរិយាកាសល្អជាមួយប្រទេស ជិតខាង ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ គឺប្រាព្ឋធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើនរូប។ ក្រៅពីនោះក៏មាននាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនត្រូវយកមកបង្ហាញក្នុងពិធីនេះ៕