(អាមេរិក)៖ ប្រព័ន្ធផ្សព្វផ្សាយ ស៊ីអិនអិន (CNN) របស់អាមេរិក បានផ្សាយថា កំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើតឡើងដល់១៤.៧ភាគរយ គឺស្មើជាង២០លាននាក់ គិតត្រឹមថ្ងៃទី១១ ខែឧសភានេះ ខណៈការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងឥតឈប់ឈរ។
មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋអត់ការងារធ្វើ នៅអាមេរិក កើនឡើងឡើងបែបនេះ គឺដោយសាររដ្ឋាភិបាល និងអភិបាលរដ្ឋមួយចំនួន នៅក្នុងប្រទេសនេះ បានដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងចេញវិធានការបិទសេដ្ឋកិច្ច ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដ៏កាចសាហាវនេះ ។
សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ អត្រាអ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរក បានកើនឡើងដល់ចំនួនរហូតដល់១ ៣៦៧ ៦៣៨ករណី និងអ្នកជំងឺចំនួន៨០ ៧៨៧នាក់ បានបាត់បង់ជីវិត៕